ដាច់ចង្កេះ! បង្កើតមកល្បីអស់ ៥០ ឆ្នាំហើយ ទើបធ្លាយថាតុក្កតា Hello Kitty តាមពិតមិនមែនជាសត្វឆ្មា

Share This

ប្រិយមិត្តដែលជាអ្នកចូលចិត្ត និងស្រឡាញ់តុក្កតា Hello Kitty តាំងពីដើមមក អាចនឹងទះក្បាលខ្លួនឯងនៅពេលនេះ ក្រោយអ្នកបង្កើតតុក្កតាដ៏ល្បីមួយនេះ ចេញមកទម្លាយរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល។

ក្រុមហ៊ុន Sanrio ដែលជាក្រុមហ៊ុនជប៉ុន បង្កើតតុក្កតា Hello Kitty ឡើង ថ្មីៗកន្លងទៅនេះ បានធ្វើការអបអរខួបគម្រប់ ៥០ ឆ្នាំនៃការលេចវត្តមាន Hello Kitty ឡើង បូករួមទាំងការទម្លាយរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមកនឹកស្មានដល់មួយចំនួនផងដែរ។ តាមក្រុមហ៊ុនបានឱ្យដឹងថា Hello Kitty គឺជាតួអង្គតុក្កតាដ៏ល្បីល្បាញបំផុតមួយលើពិភពលោកនេះ ប៉ុន្តែការពិតនៃតួអង្គនេះនោះ Hello Kitty គឺមិនមែនជាឈ្មោះពិតប្រាកដរបស់តុក្កតានេះឡើយ ហើយនាងក៏មិនមែនជាសត្វឆ្មានោះដែរ Kitty គឺតាមពិតជាក្មេងស្រីម្នាក់។

Cliff Wong / Alamy Stock Photo
Photo: TODAY

ថ្លែងប្រាប់សារព័ត៌មាន NBC today លោកស្រី Jill Cook នាយកផ្នែកអាជីវកម្មលក់រាយប្រចាំក្រុមហ៊ុន Sanrio បានរៀបរាប់ថា៖ «Hello Kitty គឺជាក្មេងស្រីតូចម្នាក់ ដែលបានកើត និងចិញ្ចឹមបីបាច់នៅតំបន់ជាយក្រុងឡុងដុង ប្រទេសអង់គ្លេស។ នាងមានម្ដាយ និងឪពុកឈ្មោះ George និង Mary រួមទាំងបងប្អូនស្រីភ្លោះម្នាក់ទៀតឈ្មោះ Mimmy។ ឈ្មោះពិតប្រាកដរបស់នាង គឺ Kitty White ហើយបើទោះជានាងមានត្រចៀកដូចឆ្មាក៏ពិតមែន ប៉ុន្តែនាងជាកូនមនុស្ស មិនមែនឆ្មានោះឡើយ»។

Photo: CBR
Photo: CBR

បន្ថែមពីនេះ Kitty តាមពិតក៏មានឆ្មាចិញ្ចឹមរបស់នាងមួយក្បាលផងដែរ ដែលមានឈ្មោះថា Charmmy Kitty ហើយនាងក៏មានមិត្តភក្តិជាច្រើនទៀត រួមទាំងមានមិត្តប្រុសផងដែរ ដោយមិត្តប្រុសនាងឈ្មោះ Dear Daniel។ ចំណង់ចំណូលចិត្តរបស់ Kitty គឺចូលចិត្តដើរលេង និងដុតនំ ហើយនាងក៏មានក្ដីស្រមៃចង់ក្លាយជាអ្នកលេងព្យាណូដ៏ជំនាញ ឬជាកវីនិពន្ធមួយរូប ពេលដែលនាងពេញវ័យ ខណៈសង្សារនាង Daniel ចង់ក្លាយជាអ្នកថតរូបដ៏ជំនាញមួយរូប។

Photo: CBR
Photo: CBR

យ៉ាងណាមិញ ក្រោយរឿងរ៉ាវពីក្រោយតួអង្គ Hello Kitty ត្រូវបានខាងក្រុមហ៊ុនទម្លាយមក មហាជនក៏ដូចជាអ្នកគាំទ្រតុក្កតានេះជាច្រើន បាននាំគ្នាផ្ទុះការវែកញែកពាសពេញបណ្ដាញសង្គម ដោយខ្លះនៅតែមិនទាន់ទទួលយកបានថា Hello Kitty ជាកូនមនុស្ស មិនមែនជាឆ្មានោះ៕

ប្រភព៖ Dailymail

ធ្លាប់ប៉ះអត់? ទិញនំប៉័ងមកញ៉ាំ កំពុងទំពាឃ្លួបៗឆ្ងាញ់ផង ពួយប៉ះកណ្ដុរស្រស់ៗមកទាំងរោមខ្មៅស្រិលក្នុងនំ

សង្ហាណាស់! កូនខ្មែរនៅអាមេរិកពូកែធ្វើម្ហូប ឯរាងសង្ហាសាច់ដុំមាំ​ ហើយក៏ជាតារាសម្តែងល្បីនៅបរទេសទៀត

នេះជាស្ពានខ្ពស់ជាងគេនៅកម្ពុជា កម្ពស់ ៩០ ម៉ែត្រ ត្រៀមបើកឱ្យប្រើសាកល្បងចុងខែមីនាឆ្នាំក្រោយ

ខានឃើញយូរ រ័ត្ន រចនា ល្បីបទ «មេម៉ាយសប្បាយចិត្ត» មុខកាន់តែក្មេង រាងក៏ស្វែលមើលសឹងមិនស្គាល់

ចង់ធ្វើការនៅពន្ធដារដាក់ពាក្យលឿនៗ! អគ្គនាយកដ្ឋានពន្ធដារ ជ្រើសរើសមន្ត្រីរាជការក្របខណ្ឌ «ក» ២៥៧ នាក់

asdasdasdasd

jhgjhgjgjh

Rathanak

មកដឹងពីបច្ចុប្បន្នភាពតួអង្គ ៤ រូបក្នុងរឿង «ទឹកចិត្តបងស្រី» ដែលល្បីខ្លាំងកាលពីជាង ១០ ឆ្នាំមុន

ចែកគ្នាដឹង! របស់​ ៣ ប្រភេទ​ ដាច់ខាតមិនគួរដាក់លើទូទឹកកក ព្រោះធ្វើឱ្យទូឆាប់ខូច ហើយស៊ីភ្លើងខ្លាំង

ព័ត៌មានបន្ថែម

asdasdasdasd

jhgjhgjgjh

Rathanak

ធ្លាប់ប៉ះអត់? ទិញនំប៉័ងមកញ៉ាំ កំពុងទំពាឃ្លួបៗឆ្ងាញ់ផង ពួយប៉ះកណ្ដុរស្រស់ៗមកទាំងរោមខ្មៅស្រិលក្នុងនំ